ប្រទេសចិន៖ យោងតាមការចុះផ្សាយរបស់ គេហទំព័រ dailystar.co.uk បានអោយដឹងថា ប្រធានាធិបតីចិនបានប្រាប់ប្រជាជនរបស់ខ្លួនឲ្យចាកចេញពីប្រទេសកូរ៉េខាងជើង ដោយភ័យខ្លាចសង្គ្រាមនុយក្លេអ៊ែរជាមួយអាមេរិកអាចផ្ទុះឡើង។ ប្រជាជនចិនរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងជើង ត្រូវបានព្រមានឲ្យវិលត្រឡប់ទៅផ្ទះវិញជាបន្ទាន់ នៅពេលលោក គឹម ជុងអ៊ុន រុញច្រានពិភពលោកឲ្យខិតជិតដល់មាត់រណ្តៅនៃសង្គ្រាមលើកលោកទី៣។
ស្ថានទូតប្រទេសចិននៅក្នុងទីក្រុងព្យូងយ៉ាង បានចេញការព្រមាននេះ នៅពេលកូរ៉េខាងជើងកំពុងបង្កើនការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦។ វាជាលើកដំបូងដែលការព្រមានបែបនេះ ត្រូវបានធ្វើឡើង។

ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក THAAD ត្រូវបានដាក់ពង្រាយ និងប្រតិបត្តិការនៅកូរ៉េខាងត្បូងកាលពីថ្ងៃច័ន្ទ ដើម្បីបាញ់ទម្លាក់មីស៊ីលកូរ៉េខាងជើង។ ប្រព័ន្ធ THAAD នេះអាចរំខាន់ដល់សន្តិសុខជាតិរបស់ប្រទេសចិន ហើយប្រទេសចិនបានអំពាវនាវឲ្យបញ្ឈប់ការដាក់ពង្រាយប្រព័ន្ធ THAAD នេះជាបន្ទាន់់៕


