
ក្រុងឡុសអេនជឺលេស: អ្នកជំនួញជោគជ័យលើឧស្សាហកម្មផលិតឧបករណ៍សិចនៅអាមេរិក លោកឆាដ ប្រេវើរមេន វ័យ ៣៤ ឆ្នាំនិយាយថាលោកតែងតែក្រោកពីដំណេកពេលព្រឹកព្រលឹមទៅត្រួតពិនិត្យផលិតផលផ្ដល់ការសប្បាយរាប់ពាន់ម៉ឺនគ្រឿងដែលចេញពីរោងចក្រដូចជា គ្រឿងរំញ័រ ឧបករណ៍ម៉ាស្សា ឧបករណ៍សាប់ និងឧបករណ៍ R-rated ដទៃទៀត។

បច្ចុប្បន្ន រោងចក្រនេះមានបុគ្គលិកជាង ៥០០ នាក់ កំពុងបម្រើការងារក្នុងការផលិតសម្ភារជ័រ ជាង៦ តោនដើម្បីផលិតលិង្គ យោនី និងឧបករណ៍សិចផ្សេងៗសម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក។កាលពីដើម អតិថិជនភាគច្រើនលើសលប់សុទ្ធតែជាបុរស ប៉ុន្តែបច្ចុប្បន្នហាក់តិចណាស់គឺអតិថិជនពាក់កណ្ដាលជាស្ដ្រី ដែលចូលចិត្ដផលិតផលនេះ៕