ខឹង​សង្សារ​ការចោល​ បោកគ្រាប់បែក​បំផ្ទុះ​ ដេក​រដូករណែល​ឈាមដាប​..

May 03, 2017 1104

ប្រទេសថៃ៖ ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​បណ្ដាល​ឲ្យ​មនុស្ស​០៣នាក់រងរបួសធ្ងន់និងស្រាល កើតឡើង​កាលពី​យប់​រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី៣ឧសភា​២០១៧នេះ នៅ​ស្រុក​ឡាំង​ផាង​ ប្រទេសថៃ​។

ការ​បំផ្ទុះ​នេះ​ដោយសារ​មាន​ការ​អះអាង​ថា​ អ្នក​បំផ្ទុះ​គឺជា​អតីត​សង្សារ​ចាស់​របស់​នាង​(ស្រី​រដ្ឋ​) អាយុ​១៨ឆ្នាំ ដែលបាន​រៀបការ​ជាមួយប្ដី​កាលពីខែមិនាកន្លងមក,ដោយមិនមែន​ជា​ បុរស​ឈ្មោះ​ តេជៈ(ជនដៃដល់) ទើប​បុរស​នោះខឹង​រឿង​ សង្សារ​ការ​ចោល​ ក៏កើត​ជា​គំនុំ​ឈានទៅ​ដល់​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​កែច្នៃ​នេះ។ តាមការ​ឲ្យដឹងពី​សាច់ញាតិ​ថា​ ទាំង៣នាក់​នេះបាន​នាំគ្នាទៅ​ផឹកស៊ី​ពេល​ត្រឡប់​មកវិញ​ក៏មានរឿង​នេះកើតឡើងតែម្ដង​។

យោងតាមប៉ូលិសថៃ បាន​និយាយ​ប្រាប់​ព័ត៌មាន​ក្នុង​ស្រុកថា​ ការបំផ្ទុះ​នេះ​យ៉ាង​ហោចណាស់ក៏​មានមនុស្ស​បីនាក់​ដែល​បាន​រងរបួស​(ទី១-​ជនដៃដល់​តែជ:)(ទី២​-បុរសជាប្ដីរបស់នាង ស្រីរដ្ឋ​)(ទី៣-​ស្រីរដ្ឋ​) ដែល​របួស​ធ្ងន់ធ្ងរ​ជា​ងគេ​ ដោយ​សង្ឃឹម​រស់​តិចតួច​បំផុត​ ព្រោះ​នារី​រងគ្រោះ​បាន​ខ្ទេចជើង​ទាំង​២ និង​ដៃ​ម្ខាង​ទៀតផង​។

2017-05-03_17.36.04

បើតាម​សាក្សី​នៅជិត​បាន​និយាយ​ថា គេបាន​ឮ​សូរ​សម្លេង​ស្រែកថា​ "បើមិនបាន​អូនយើង​ស្លាប់ទាំងអស់គ្នា​" ហើយ​ក៏​ផ្ទុះឡើង​តែ​ម្ដង​។ បច្ចុប្បន្ន​នេះ​ប៉ូលិស​កំពុង​ស៊ើប​អង្កេត​រក​ប្រភព​គ្រាប់បែក​ដែល​កែច្នៃ​នេះ​ វា​ដូចជា​ផាវ​យក្ស​មួយ​ឬយ៉ាងណា​មិនទាន់រកឃើញនោះទេ៕

tnews_1493801801_6831
tnews_1493801801_4380
tnews_1493801217_937

 

Loading...