ករណី​ធ្លាក់​យន្តហោះ​យោធា​មី​យ៉ាន់​ម៉ា​រកឃើញ​សាកសព៩០នាក់​ហើយ

June 16, 2017 199
fn-2017-06-15-22-45-40-0

មី​យ៉ាន់​ម៉ា ៖ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ក្នុងអំឡុង​ប្រតិបត្តិ​ការរុករក និង​ជួយសង្គ្រោះ​យ៉ាងសកម្ម​បាន​ឈានចូល​មកដល់​ថ្ងៃទី០៩ល្មម ខណៈដែល​ចំនួន​សរុប​នៃ​សាកសព​ជន​គ្រោះ ដែល​ត្រូវបាន​រកឃើញ និង​ស្រង់​ចេញពី​ផ្ទៃសមុទ្រ​វិញ គឺ​កើន​ដល់៩០នាក់​ហើយ។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ។
សូម​ជំរាប​ថា យន្តហោះ​ធុន Y-8-200F របស់​កងទ័ព​ជើង​អាកាស​មី​យ៉ាន់​ម៉ា បាន​ដឹក​អ្នកដំណើរ១០៨នាក់ និង​សហសេវិក១៤នាក់ ព្រមទាំង​មាន​ផ្ទុកទំនិញផ្សេងៗទម្ងន់ ២,៤តោន​ផងដែរ ហើយ​ក្នុងចំណោម​អ្នកដំណើរ​ទាំងនោះ​មាន​កុមារ ១៥នាក់, មនុស្សពេញវ័យ​ជា​ជន​ស៊ីវិល​ចំនួន ៥៨នាក់, កងទ័ព ៣៥នាក់ ដែល០៦នាក់​ជាម​ន្ត្រី​យោធា​ជាន់ខ្ពស់ និង ២៩នាក់​ជាម​ន្ត្រី​យោធា​ធម្មតា នៅពេលដែល​វា​បាន​ដាច់​ការទាក់ទង​ក្នុងអំឡុងពេល​ហោះ​ចេញពី​ទីក្រុង Myeik ដើម្បី​ឆ្ពោះទៅកាន់​ទីក្រុង Yangon កាលពី​រសៀល​ថ្ងៃ​ពុធ​សប្តាហ៍​មុន នៅលើ​ផ្ទៃសមុទ្រ Andaman។ រីឯ​មូល​ហេតុដែល​បាន​បង្ក​ឲ្យ​កើតមាន​សោកនាដកម្ម​ធ្លាក់​យន្តហោះ​ដ៏​អាក្រក់​នេះ ក៏​ពុំ​ត្រូវបាន​បកស្រាយ ឬ​ដឹង​ច្បាស់​នោះដែរ៕

Loading...