ក្រុមហ៊ុន Facebook ត្រូវបានពិន័យសាច់ប្រា​ក់ជាង​១២២​លាន​ដុល្លារ

May 19, 2017 332

ក្រុមហ៊ុន​បណ្តាញ​ទំនាក់ទំនង​សង្គម​ដ៏​ល្បី​របស់​ពិភពលោក Facebook ត្រូវបាន​គណៈកម្មការ​នៃ​សហភាព​អឺរ៉ុប​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​១១០​លាន​អឺរ៉ូ ដែល​ស្មើនឹង​១២២.៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

ការសម្រេច​ពិន័យ​ក្រុមហ៊ុន​យក្ស​មួយ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ម្សិលមិញ ដោយ​ជាប់​ពាក់ព័ន្ធ​ការ​ផ្តល់ព័ត៌មាន​ធ្វើ​ឲ្យ​យល់​ខុស នៅ​អំឡុង​ការស៊ើបអង្កេត របស់​គណៈកម្មការ​នេះ ជុំវិញ​ការទិញ​សិទ្ធិ​គ្រប់គ្រង​របស់ Facebook លើ​កម្មវិធី WhatsApp កាលពី​ប៉ុន្មាន​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ការ​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី Sputnik​។​

​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្រុមហ៊ុន​បណ្តាញ​ទំនាក់ទំនង​ដ៏​ពេញនិយម​របស់​ពិភពលោក​មួយ​នេះ ដោយ​កាលពី​ថ្ងៃមុន គណៈកម្មការ​ជាតិ​បារាំង​ទទួលបន្ទុក​ផ្នែក​ព័ត៌មានវិទ្យា និង​សិទ្ធ​សេរីភាព ក៏បាន​ពិន័យ Facebook ជា​ប្រាក់​១៦៥,៦០០​ដុល្លារ​ផងដែរ សម្រាប់​ការ​ល្មើសច្បាប់​រក្សា​ការពារ​ទិន្ន័យ​។​ទន្ទឹមនឹងនេះ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍ មុន​វិញ​នោះ WhatsApp បាន​ទទួលរង​ការពិន័យ​ប្រមាណ​ជាង​បី​លាន​ដុល្លារ ដោយ​អាជ្ញាធរ​ប្រកួតប្រជែង​អ៊ីតាលី ក្រោម​បទ​ចោទប្រកាន់ថា កម្មវិធី​នេះ បាន​បង្ខំ​អ្នកប្រើប្រាស់​ឲ្យ​ចែករំលែក​ទិន​ន្ន័​យ​ផ្ទាល់​របស់​ពួកគេ​ជាមួយ​បណ្តាញ​សង្គម Facebook៕

Loading...