ចាប់​សិស្ស​សាលា​ម្នាក់​អាយុ​ បោះ​ទម្លាក់​ពីលើ​ជាន់ទី៤​ ស្លាប់យ៉ាង​វេទនា​..

May 01, 2017 488

ប្រទេសចិន៖ ព្រឹត្តិការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅប្រទេសចិន រឿងនេះមានការចាប់អារម្មណ៍ខ្លាំងណាស់សម្រាប់មនុស្សជាច្រើន។ គឺ​ដោយសារ​តែជន​ចាប់​ជំរិត​ដែល​គេ​ស្គាល់​ថា​ ជា​កូន​របស់​នាយក​សាលារៀន​ connoisseur នេះ​បាន​បោះ​សិស្ស​សាលា​អាយុ​១៤ឆ្នាំ​ម្នាក់​ទម្លាក់​ពីលើ​អាគារ​សាលារៀន​ជាន់ទី​០៤ បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។

មូលហេតុ​ដែល​ឈាន​ទៅដល់​ការ​សម្លាប់​ជីវិត​ក្មេង​១៤ឆ្នាំនេះ គឺពួកគេ​បាន​ជំរិត​ទារប្រាក់​យ៉ាងច្រើនពីក្មេងរងគ្រោះនេះ ពេលដែល​ក្មេង​នេះ​មិនមានប្រាក់សម្រាប់​អោយដល់ពួកគេ​ ទើប​គេសម្លាប់តែ​ម្ដង​។

ម្ដាយ​ក្មេង​ប្រុស​និង​សាច់ញាតិ​បាន​ធ្វើការ​តវ៉ា​នៅមុខ​សាលារៀន​សុំ​ឲ្យតុលាការ​និង​ឪពុក​របស់​ជន​ទំនើងជា​នាយកសាលានេះ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់​ដែលបាន​សម្លាប់កូនរបស់ខ្លួន​។

2017-05-01_14.18.45

តែ​តុលាការ​និង​ឪពុក​ជន​ទំនើង​នេះ​មិនព្រម​ឆ្លើយតប​នៅអ្វីដែលជាការ​តវ៉ា​នេះទេ​, ដោយ​ក្រុមសាច់​ញាតិ​ទាំងនេះ​បាននិយា​យថា​ ឪពុក​ជននេះ​អាចនិងមានការ​ឃុបឃិត​ជាមួយ​និង​តុលាការ​បណ្ដោយ​អោយ​ជនដៃដល់នេះ​នៅក្រៅ​សំណាញ់​ច្បាប់​៕

350105
360105
390105
370105
380105
400105

 

Loading...