ពាក្យ​ប្រដៅ​១២​ប្រយោគ​របស់​អតីត​នាយករដ្ឋមន្ត្រី​តៃវ៉ាន់ Sun Yun Ye ដែល​ប្រដៅ​កូន​ល្បី​ពេញ​ពិភពលោក

May 10, 2017 9341

តៃវ៉ាន់៖ លោក Sun Yun Ye គឺជា​អតីត​នាយករដ្ឋមន្ត្រី ជា​អ្នកសេដ្ឋកិច្ច ប្រវត្តិ​ជា​វិស្វករ កើត​នៅ​ចិនដីគោក​។ លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ​១៩៧៨-១៩៨​។ លោក​បាន​បន្សល់​ពាក្យ​ប្រដៅ​ចំនួន​១២ ប្រយោគ​សម្រាប់​ជា​សំពាយ​ជីវិត​កូនៗ​របស់ខ្លួន​ដែល​ល្បី​ទូទាំង​ពិភពលោក​នេះ​។ ប្រយោគ​ទាំងនេះ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ជ្រួតជ្រាប និង​ចង់​ស្រក់​ទឹកភ្នែក​…​កូន​ជាទី​ស្រឡាញ់ ! ពុក​គ្មានអ្វី​ទុក​ឲ្យ​កូន​ក្រៅពី​ពាក្យ​បណ្តាំ​ទាំង​១២​ប្រយោគ​នេះ​៖(ដកស្រង់កំណើតថ្មី)

ទី១.​ជីវិត​មនុស្ស​មិន​ទៀត​ទាត់​ទេ​កូន​! មិនមាន​អ្នកណា​បានដឹងថា ខ្លួន​ត្រូវស្លាប់​ពេលណា​? និង​ស្លាប់​របៀប​ណា​នោះទេ ?… ដូចនេះ​ធ្វើអំពើ​បុណ្យ​ឲ្យ​ច្រើន​គឺជា​ការចាំបាច់​។​(កំណើតថ្មី)

ទី២.​មានតែ​ពុក និង​ម៉ែ​ទេ ដែល​និយាយ​ប្រដៅ​កូន​នូវ​ពាក្យ​ទាំងអស់នេះ ពីព្រោះថា នៅលើ​លោក​នេះ​គ្មាន​អ្នកណា​ប្រដៅ​កូនៗ​ល្អ​ជាង​សម្ដី​ពុក​ម៉ែ​ទេ​។ ពាក្យ​បណ្តាំ​ទាំងនេះ គឺជា​លទ្ធផល ដែល​ចេញមក​ពីបទ​ពិសោធន៍​ញើស ឈាម និង​ទឹកភ្នែក របស់​ពុក​ផ្ទាល់ ។ វា​នឹង​ជួយ​កូនៗ​ឲ្យ​ជៀស​ផុតពី​ការភាន់ច្រឡំ ខាត​ពេលវេលា ក្នុង​មាគ៌ា​ឆ្ពោះទៅ​អនាគត​របស់​កូនៗ​។​(ដកស្រង់ពីកាសែតកំណើតថ្មី)

ទី៣.​បើ​មាន​មនុស្ស​ណាមួយ​ប្រាស្រ័យ​នឹង​កូនៗ មិនបាន​ល្អ កុំ​រវល់​នឹង​ពួកគេ​នាំ​ឲ្យ​តែ​ខាត​ពេលវេលា​ទេ ។ គ្មាន​អ្នកណា​ត្រូវធ្វើ​ល្អ​នឹង​យើង ក្រៅពី​ពុក​ម៉ែ​ទេ​នៅលើ​លោក​នេះ ។​

ទី៤.​ល្បែង​រលាយទ្រព្យ​។ ស្រី​រលាយ​កិត្តិយស​។ បារី និង​សុរា​រលាយ​រាងកាយ​។ គ្រឿងញៀន​រលាយ​ជីវិត​។​

ទី៥.​ពុំមាន​មនុស្ស​ណា​ដែល​មិនអាច​ជំនួស​បាន​នោះទេ​។ ពុំមាន​វត្ថុ​ណា ដែល​មិនអាច​ប្តូរ​ថ្មី​បាន​។ បើ​មាន​មនុស្ស​ណា​ដែល​ខ្លួន​ស្រឡាញ់​មិន​ចង់​ដើរ​អស់​ដំណើរ​ផ្លូវ​ជីវិត​នឹង​កូន ឬមួយ​ក៏​គេ​ស្លាប់ចោល​កូន​ត្រូវ​ចងចាំ​ថា វា​មិនមែនជា​រឿង “​មេឃ​រលំ ភ្នំ​រលាយ​! ” នោះទេ​។​

ទី៦.​ជីវិត​មនុស្ស​ខ្លី​ណាស់ បើ​ខ្លួន​ចេះតែ​ខ្ជះខ្ជាយ​ពេលវេលា កូន​នឹង​បាត់បង់​អស់ហើយ​។ ដូចនេះ​បើ​ចេះ​ស្រឡាញ់​ជីវិត គឺ​ត្រូវ​ស្វែងរក​សេចក្តីសុខ ការសប្បាយ​ឲ្យ​បាន​ច្រើន​សម្រាប់​ជីវិត​តាមផ្លូវ​ល្អ​។​

ទី៧.​នៅលើ​លោក​នេះ​មិនមាន​សេ្ន​ហា​អមតៈ​ទេ !… ស្នេហា​វា​គ្រាន់តែ​ជា​អារម្មណ៍​មួយគ្រា ។ អារម្មណ៍​នេះ​ទៅតាម​ពេលវេលា វា​នឹង​រលាយ​សាប​បាត់ទៅ ទៅតាម​ស្ថានភាព និង​កាលៈទេសៈ ហើយ​ប្រែប្រួល​ផ្លាស់ប្តូរ​បាត់ទៅ​។​

ទី៨.​ទោះបី​ជាមាន​មនុស្ស​ច្រើន​នៅលើ​លោក​នេះ​រៀន​តិច តែ​ជោគជ័យ និង​ល្បីឈ្មោះ នោះ​គឺ​ដោយសារតែ​គេ​សំណាង ។ ប៉ុន្តែ​មិនមែន​មានន័យថា មិនចាំបាច់​រៀន​ច្រើន ដើម្បី​ទទួលជោគជ័យ​នោះទេ​។​

ទី៩.​អំណាច បុណ្យ​សក្តិ មិនអាច​ស្មើរ​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​បានទេ​។ រៀន​ស្គាល់​តម្លៃ​នៃ​វត្ថុ​រូបិយ និង​អ​រូបិយ​… កុំ​រៀន​ដឹង​វត្ថុ​នោះ​មានតម្លៃ​ប៉ុន្មាន​ដុល្លារ​?

ទី១០.​កូនៗ​អាច​រក្សា​ពាក្យសម្ដី​នឹង​មនុស្សម្នា​ជុំវិញខ្លួន​។ តែ​កុំ​រំពឹងថា គេឯង​នឹង​រក្សា​ពាក្យសម្ដី​នឹង​កូនៗ​។ កូនៗ​អាចធ្វើ​អំពើ​ល្អ​ឲ្យ​មនុស្សម្នា​បាន​។ តែ​កុំ​រំពឹងថា គេឯង​នឹងធ្វើ​អំពើ​ល្អ​ដាក់​កូនៗ​វិញ​នោះ​។​

ទី១១.​មាន​មនុ​ស្សទិញ​ឆ្នោត​២០ ដល់់​៣០​ឆ្នាំ តែ​នៅតែ​ក្រ​។ នេះ​បញ្ជាក់ថា ចង់​មាន​ត្រូវ​ចេះ​សន្សំ និង​ចេះ​រកស៊ី​ទៅ​។​

2017-05-10_13.00.47

ទី១២.​ការជួបជុំ​គ្រួសារ ប្តី​ប្រពន្ធ បងប្អូន កូនក្មួយ គឺ​សុទ្ធតែជា​ភ​ព្វ​និស្ស័យ​។ មិន​ថា យើង​បាន​នៅក្បែរ​គ្នា​រយៈពេល​ប៉ុន្មាន​នោះទេ ត្រូវ​ចេះ​បង្កើត​ពេលវេលា​ល្អៗ​ដាក់គ្នា ពីព្រោះ​ជាតិ​ក្រោយ​ក៏​យើង​គ្មាន​ឱកាស​នឹង​ជួបគ្នា​បាន​ម្តងទៀត​បានដែរ​៕

2017-05-10_13.01.33

 

Loading...