យក​កាំភ្លើង​ភ្ជង់ក្បាល​ក្មេង​ស្រី​​ អាយុ​២​ឆ្នាំ បង្ហោះ​តាម Facebook យ៉ាង​រំភើយ​..

May 10, 2017 364

បរទេស៖ បណ្តាញ​អង្គការ​អន្តរជាតិ​កំពុង​តាម​ប្រមាញ់​ស្វែងរក​អត្តសញ្ញាណ​ក្នុង​រូបភាព​ស្ត្រី​ម្នាក់​ដែល​បាន​យក​កាំភ្លើង​ភ្ជង់​ទៅលើ​ក្បាល​ក្មេងស្រី​អាយុប្រមាណ​២​ឆ្នាំ កន្លង​មក​ ដែល​បាន​បង្ហោះ​តៗ​គ្នា​ក្នុង​បណ្តាញ​សង្គម Facebook ខណៈដែល​អ្នកលេង Facebook បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​រូបភាព​នេះ​ថា ជា​អំពើហិង្សា​ដ៏​សាហាវ​។​

​ក្រុម​អង្គការ​អន្តរជាតិ​បាន​ស្រាវជ្រាវ​ឃើញថា រូបភាព​ហិង្សា​លើ​កុមារ ដែល​ត្រូវបាន​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម Facebook នេះ មាន​ប្រភព​ដំបូង​ចេញពី​ប្រទេស​អា​ហ្ស​ង់​ទីន នៃ​ទ្វីបអាមេរិក​ខាងត្បូង​។​

ទោះយ៉ាងណា​បណ្តាញ​អង្គការ​អន្តរជាតិ​នេះ​មិនទាន់​កំណត់​បាន​នៅឡើយ​ថា តើ​កាំភ្លើង​ដែល​ស្ត្រី​ម្នាក់​យកមក​ភ្ជង់​លើ​ក្បាល​ក្មេងស្រី​នោះ​ជា​កាំភ្លើង​ពិតប្រាកដ​ឬក៏​ក្លែងក្លាយ​នោះទេ ប៉ុន្តែ រូបភាព​នេះ​ត្រូវបាន​អ្នកលេង Facebook មានប្រតិកម្ម​រិះគន់​យ៉ាងខ្លាំង​ថា អំពើ​រំលោភបំពាន​លើ​សិទ្ធិ​កុមារ​យ៉ាងធ្ងន់ធ្ងរ​បំផុត ហើយ​ពួកគេ​ក៏មាន​ក្តីបារម្ភ​ខ្លាំង​ផងដែរ​ចំពោះ​វាសនា​ក្មេងស្រី​ក្នុង​រូបភាព​នោះ ប្រសិនបើ​វា​ជា​សកម្មភាព​ពិតប្រាកដ​៕​

2017-05-10_12.28.09

 

Loading...