ប្រធានកាំកុងត្រូល ក្រឡា​ប់​រថយន្ត​ ថប់ដង្ហើម​និង​ភក់​ ស្លាប់ហើយ​... 

December 29, 2018 779

បន្ទាយមានជ័យ៖ ប្រធានកាំកុងត្រូលច្រកបឹងត្រកួនបានបើកឡានក្រឡាប់បណ្ដាលឲ្យស្លាប់តាំងពីយប់គ្មានអ្នកណាដឹងលុះព្រឹកឡើងទើបផ្អើល។

តាមសេចក្តីរាយការណ៍បានអោយដឹងថា មានករណីរថយន្តមួយគ្រឿងម៉ាក លុចស៊ីស RX 300 ពណ៌មាស បានក្រឡាប់ចូលត្នុងថ្លុកក្បែរផ្លូវ ឡានលិចស្ទើរតែអស់ទាំមូល ហើយគេឃើញអ្នកបើកបរបានស្លាប់ បុន្តែនៅមិនទាន់ដឹងថាក្នុងឡានជិះគ្នាប៉ុន្មាននាក់ទេ គ្រាន់តែដឹងថាអ្នកបើកបររងគ្រោះ(ស្លាប់)ជាប្រធានកាំកុងត្រូលច្រកបឹងត្រកួន។

ហេតុការណ៍ការភ្ញាក់ផ្អើលនេះបានកើតឡើងម៉ោងប្រមាណជាង៨ព្រឹក ថ្ងៃ២៩ធ្នូ២០១៨ នៅចំណុច ភូមិចំការគរ ឃុំ-ស្រុកស្វាយចេក ខេត្តបន្ទាមានជ័យ តាមបណ្តោយផ្លូវជាតិ៥៨។

តាមមន្រ្តីមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សំ សុធារ័ត្ន ភេទប្រុស អាយុ ជាង ៤០ឆ្នាំ ជាប្រធានកាំកុងត្រូលច្រកបឹងត្រកួនបានស្លាប់ (គាត់ជាអ្នកបើកបរតែម្តង) រហូតដល់ពេលនេះគេមិនទាន់ដឹងថាក្នុងរថយន្តមានគ្នាប៉ុន្មាននាក់នៅឡើយទេ៕

Loading...