ចេញមុខបកស្រាយហើយ..គប់ស្រាបៀរលើ ទេព បូព្រឹក្ស ព្រោះខ្លួន….​

December 27, 2018 528

ប្រិយមិត្តពិតជាបានដឹងហើយនៅរឿងរ៉ាវ របស់កញ្ញា ទេព្យ បូព្រឹក្ស ទាក់ទងនិងការគប់ស្រា បៀរកាលពិម្សិលមិញនេះ យ៉ាងណាមិញ ប្រភពហ្វេសប៊ុករបស់លោក ហេងឡុង ប្រធាន សមាគមន៌អ្នកសិល្បះបានលើកឡើថា ថា ” នាព្រឹកថ្ងៃទី 27 ខែធ្នូ​ ឆ្នាំ 2019 ក្រុមមេធាវីស្ម័គ្រចិត្តរបស់កញ្ញាទេពបូព្រឹក្ស​ បានជួបផ្ទាល់ជាមួយនិងជនបង្កឈ្មោះឆេងរស្មី(រូបខាងក្រោម​)​ដែលជាអ្នកគប់កំប៉ុងស្រាបៀរមកលើកញ្ញា។ ទាំងជនបង្កនិងទាំងម្ចាស់ហាងបានឆ្លើយថាខ្លួនស្រវឹង តើបងប្អូនទាំងអស់គ្នាទទួលយកបានទេ? បើគ្រាន់តែពួកគាត់ឆ្លើយដោះសារថាស្រវឹងបែបនេះ? តើភាពឈឺចាប់​ និងខ្មាស់គេប៉ុណ្ណារហូតហ៊ានទៅដល់ធ្វើការ live យំស្រែកតាម facebook ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន​ និងឱ្យមហាជនជួយរកយុត្តិ ធម៌? សំណូមពររបស់ភាគីទេពបូព្រឹក្សមាន 3 ចំណុចដូចខាងក្រោម: ១. ធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ ២. សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន 10 ម៉ឺនដុល្លារ ៣. ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមីនគុំគួនសងសឹកគ្នាបញ្ចុះទំនាស់ដោយសន្តិវិធី។ 

ភាគីជនបង្កបានដកឃ្លាដើម្បីពិចារណាទៅលើសំណូមពរទាំងបីរបស់ជនរងគ្រោះ។ អរគុណសំរាប់បងប្អូនដែលគាំទ្រនិងចូលរួមឈឺចាប់ជាមួយកញ្ញាទេពបូព្រឹក្សអរគុណសម្រាប់ការស៊ែរចែករំលែកជូនមហាជនជ្រាបជាពត៌មាន??” គូរបញ្ចាក់ឡើងវិញថា ករណីកំពូលតារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្ម

រស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង គប់កំប៉ុងស្រាបៀរទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងនៅលើឆាក បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះភ្ញៀវទំាងអស់ កាលពី​វេលាម៉ោង​១០៖០៥នាទីយប់​ ថ្ងៃអង្គារ​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋាន​មួយ​យីហោ​ សមុទ្រ​ នៅជិត មន្ទីរពេទ្យ​កុមារជាតិ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ៕

Loading...