រថយន្តដឹកដំឡូង បុក​ម៉ូតូ​កង់​បីបណ្តាលឲ្យរបួសធ្ងន់២នាក់...

December 27, 2018 180

 

 

 

ខេត្តបន្ទាយមានជ័យ៖   ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ដំឡូង បាន​បុក​ម៉ូតូ​កង់​បី ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់២នាក់ នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨  ។ រថយន្ត​បង្ក ពាក់​ស្លាក​លេខ ភ្នំពេញ​3B.8532 ចំណែក​ម៉ូតូ​កង់​បី ពាក់​ស្លាក​លេខ​1BS.0007។


សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បានធ្វើការ​វាស់វែង​យកមក​រក្សាទុក នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​និមិត្ត ជា​បណ្តោះអាសន្ន ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ។ ចំពោះ​ករណីនេះ សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Loading...