ហាម​ដាច់ខាត​ដាក់​អាសនៈ​ព្រះ​នៅទីតាំង​ទាំង ៥ នេះ​ !! 

December 27, 2018 246

បើតាមជំនឿនៃការរៀបចំនូវ​អាសនៈ​នៅក្នុងផ្ទះ​ គឺពិតជាមាន​សារ:សំខាន់ខ្លាំងណាស់​ ដើម្បី​ឲ្យ​គ្រួសារ​មានសេចក្តីសុខ​ និងរកសុីមានបាន​ ចំណែកឯមនុស្សមួយចំនួនក៏មិនជឿទៅលើរឿងនេះផងដែរ​ តែប្រសិនជាមិនជឿក៏គួរកុំប្រមាថនោះដែរ។ នេះបើយោងតាមគ្រូចិនសែមួយបានលើកឡើងពីរបៀបរៀប​អាសនៈ​យ៉ាងដូច្នេះ​ថា:


១-​ ហាមយក​អាសន:ទៅរៀបនៅលើ​ជញ្ជាំង​បន្ទប់ទឹក​ឬបង្គន់ជាដាច់ខាត​ ព្រោះ​ធាតុ​ទឹកអាចពន្លត់ធាតុភ្លើងនៃ​វត្ថុ​ស័ក្ដិសិទ្ធិ​របស់អាសន:បាន។


២-​ ហាមរៀបនៅមុខទ្វារចូល​ ព្រោះ​ទ្វារ​ជាកន្លែងដែលហូលចូលនូវ​ទ្រព្យ​សម្បត្តិ​ បើព្រះនៅចំពីមុខទ្វារ​ អាចនឹងមានការប្រឆាំងគ្នា​ ហើយ​ទ្រព្យសម្បត្តិ​មិនហានចូលនោះទេ។


៣-​ ហាមដាក់នៅលើធ្នឹម​ដែលមានស្មាមឆ្កូត​ ព្រោះ​អាចបណ្តាលឲ្យ​វត្ថុ​ស័ក្ដិសិទ្ធិ​ហៀរចេញនូវថាមពលផងដែរ។


៤-​ ហាមដាក់ក្នុងបន្ទប់ដេក​ ព្រោះ​បើដាក់នៅទីនោះ​ មានន័យថាមើលងាយចំពោះព្រះហើយ។

៥-​ ហាម​ព្យួរ​អាសនៈ​ព្រះ​ពី​ធ្នឹម​ផ្ទះ​ ព្រោះ​អាចធ្វើឲ្យ​មានការយោលៗ​ មានន័យថា​ អត់មាន​ស្ថេរ​ភាព​ ហើយព្រះក៏មិនហ៊ាននៅដែរ។

Loading...