គឺជាសាកសពនៅក្នុងចំការកៅស៊ូ ត្រូវ​បាន​គេ​ប្រទេះឃើញ​... 

December 27, 2018 367

ខេត្តបាត់ដំបង៖  សាកសព​បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​ចំការកៅស៊ូ   យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតាល​ជាតិ បាន​ឲ្យ​ដឹងថា សាកសព​បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​ចំការកៅស៊ូ​ក្រុមហ៊ុន ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​បឹង​អារក្ស ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង នៅ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ។

ជនរងគ្រោះ​មានឈ្មោះ ខុម ខ្វិន ភេទ​ប្រុស អាយុ៤៧ឆ្នាំ (មាន​ស្មារតី​មិន​គ្រប់លក្ខណ: ពិការភ្នែក​ខាងស្តាំ និង​គ​ថ្លង់) មាន​ទីលំនៅ​ភូមិ​សង្កែ​វា ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង។

តាម​ការបំភ្លឺ​របស់​ប្រជាពលរដ្ឋ សាច់ញាតិ​នៅ​ជុំវិញ​កន្លែងកើតហេតុ និង​ការធ្វើ​កោសល្យវិច័យ​របស់​សម​ត្ថ​កិច្ច​ជំនាញ ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គ ។
សព​រងគ្រោះ​បានប្រគល់​ឲ្យ​បងប្អូន​សាច់ញាតិ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Loading...