លោក​ឧកញ៉ា​ ម៉ុង ប្ញទ្ធី ឆេះដុំ​​ ជាមួយ​និង​លោក​ម្នាក់​ មក​អះអាង​រឿងដី​

December 20, 2018 214

បើតាម​គណនី​ ហ្វេសប៊ុក​ លោក​ស្រី​ (Ouk Dara)បាន​សរសេរ​ថា​ (នេះស្ថានភាព ពិតៗ ដែល ក្រុមហ៊ុន ម៉ុង ប្ញទ្ធី បានយកខ្សាច់រួចហើយ នៅ ជាប់សមុទ្រ តែម្តង មើលតើ នេះជាការពិត យកខ្សាច់ ចេញហើយប្រើពាក្យថា អភិវឌ្ឃន៍ឬ ? បុណ្យសមុទ្រទើបនឹងធ្វើចប់ដោយជោគជយ័ តែហេតុអ្វីបាន សេដ្ឋី ម៉ុង ប្ញទ្ធី ប្រព្រឹត្តមិនមានការអៀនខ្មាស ចង់មានអីម្លេះលោក ប្រើពាក្យជួយអ្នកក្រ សារជាតិគាត់ដើរចោទ ថាគេគំរាមកំហែងប្រជាជនក្រីក្រតូចតាច យកភស្តុតាងបញ្ជាក់ មកមិនខ្លាចទេ ដល់ក៏ ហើយ កុំភ្លេច វីដេអូ មាននៅនឹងដៃ ឯកសារមាន ជាក់ស្តែង លោក ម៉ុង ប្ញទ្ធី ចោទថាគេអែបអបភ្លើទេដឹង មុខមហាជន អ្នកមុខអ្នកការ សុំទិញដីខ្ញុំ ខ្ញុំថាមានប៉ុណ្ណឹង ទុកនាំកូនចៅមកលេង លោកហ៊ានប្រើពាក្យថា បើមិនលក់ ប្រយត្ត័ ស្លាប់គ្មានបានចាយលុយ មើលងាយគេម្លេះ សម្លេងថតបានណាលោក ទាហ៊ានដូចខ្ញុំការពារដីខ្លួនឯងមិនបាន ត្រឹម 4 ហិតា  គិតយ៉ាងណា ????? សុំកូនចៅ មិត្តភក្រ្ត មាមីង ជូយស៊ែរ អោយបានច្រើន ហើយជួយប្រាប់ផងថាខ្ញុំបានយកដីអ្នកក្រដូចគ្នាបាន1ចំអាមណាទេ ??) ប្រភព​៖ https://m.facebook.com/story.php?story_fbid=400732950679855&id=100022294608935

ឆ្លើយតប​និង​ទំនាស់​នេះដែរលោក ឧកញ៉ា​​ ម៉ុង ប្ញទ្ធី បាន​សរសេរ​បង្ហាញ​តាម​ page ផ្លូវ​ការ​របស់លោក​ដូចខាង​ក្រោម​៖

(ខ្ញុំ​មិនចង់ជ្រលក់មាត់​ជាមួយ​មនុស្ស​ដែលដេី​អែបអប​យកមុខ​មាត់​ មកគំរាម​កំហែង​ប្រជាជន​ក្រីក្រ​តូច​តាច​បានយូៗ​ទៅ​មកលង​ដល់ម៉ុង​ ឫទ្ធី​ទៀតលងខ្ញុំ​​ច្រើន​លេីកច្រេីនសាហេីយឃេីញ​មិនតបត​កុំនិកស្មាន​ថាខ្ញុំខ្លាចអោយសោះ​ មានFacebook ដូច​តែគ្នាទេ​​លេីកនេះមកលងខ្ញុំលេងចំៗ​ឈ្មោះតែម្តង​​ ពីមុនមកមិនដែលបង្ហោះ​FACEBOOK​ អីចឹង​ទេ​ ។

ប្រីយមិត្ត​ប្រហែល​ជាស្គាល់មុខគាត់​ច្បាស់ហេីយ​មេីលទៅ​ថាគាត់ជា​អ្នកណា​ តេីគាត់ដែលបានយកលុយផ្ទាល់ខ្លួន​ទៅ​ជួយ​កសាង​ ​អភិវឌ្ឍន៍​​ព្រះរាជាណាចក្រ​កម្ពុជា​នៅតំបន់​ណាអោយពិតប្រាកដ​ដូច​ខ្ញុំ​ដែឬអត់ទេ​ ក្រៅ​តែពី​ដេីរករឿងគេឯង​ឧទាហរណ៍​ជាក់​ស្ដែង​ដូច​រូបភាព​និង​សំណេរ​ដែលគាត់​ សរសេរ​នេះតេីវា​សំរុំ​ដែឬអត់ទេ​បេីផ្លូវស្ពាន​ដែល​ខ្ញុំ​ជាអ្នកចំណាយ​លុយផ្ទាល់ខ្លួនយកទៅ​​សាងសង់​ ហេីយគាត់មិនដែល​ជួយ​ចេញ​លុយមួយកាក់​មួយ​សេន​ផង​ ហេតុ​អី​បានជា​គាត់​និយាយ​អត់មានការអៀនខ្មាស់សោះអីចឹង​ មនុស្ស​ស្គាល់គ្នា​ជួបមុខ​គ្នា​ជាញឹកញាប់​ទូរសព្ទ​ក៏មាន​តេីហេតុ​អី​ បានជាមិនសួ​សិនមុននិង​បង្ហោះ​Facebook ខ្ញុំ​មិនបន្ត​ទៀតទេ​ទុកអោយ​ប្រីយមិត្ត​ជួយ​អោយ​ពិន្ទុ​ផងចុះ​ ប្រជាជន​ទូទាំង​ប្រទេស​កម្ពុជា​ រហូត​ដល់​ពិភពលោក​គេដឹងទាំងអស់​ថា​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​អោយ​ម៉ុង​ ឫទ្ធី​ទៅបង្កេីត​ទីក្រុង​កំពង់ផែ​ឧកញ៉ា​ម៉ុង​ព្រមទាំង​ដាំដំណាំ​កសិឧស្សាហកម្ម​នៅ​តំបន់​នោះ២៣​ឆ្នាំ​កន្លង​ទៅ​ហើយ​ ។

បីសាច​នោមឆេះនេះ​កំពង់តែ​មកដេីតួ​ជំនួស​បក្សប្រឆាំង​ និង​មាតា​ធម្មជាតិ​ហើយ​ សំនួរ​សួរ​ថាតេីផ្លូវចូល​ចម្ងាយ​40គីឡូម៉ែត្រ​និង​លូ​ស្ពាន​ជាច្រើន​នេះ​តេីអ្នកណា​ជាអ្នក​ចេញ​ថវិការ​សាងសង់​ រូបគាត់​ក៏ដូចជា​អ្នកផ្សេង​ទៀតដែល​បាន​ជួយចេញលុយ​ខ្លះ​ដែឬអត់ទេ​ ទីតាំង​ដែល​គាត់​កំពុង​តែ​មករករឿងនេះ​នៅខាងលិចផ្លូវ​ហ៊ុន​ សែន​ថ្មរៀង​  តេីហេតុ​អ្វី​បានជា​ខ្ញុំ​រៀបចំឈូសឆាយ​ទីតាំង​ដីនេះ​បួន​ឆ្នាំ​កន្លង​ទៅ​ហើយ​ហេតុអ្វី​ទេីបតែពេលនេះ​ អស់មានបក្សប្រឆាំង​ និងមាតា​ធម្មជាតិ​បានគាត់មករករឿង​ គាត់​កំពង់តែ​ប្រឆាំង​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ហេីយ​ តេីហេតុ​អ្វី​បានជា​ខ្ញុំ​និយាយ​យ៉ាង​ដូច្នេះ​គឺ​ដោយសារ​តែ​ រាល់ការ​ងារ​ទាំង​អស់​សុតតែ​មានច្បាប់​អនុញ្ញាត​ ពី​រាជរដ្ឋាភិបាល​ទាំងអស់​សរុបទាំង​ការនាំចេញ​ខ្សាច់​ដែល​បានបង់ពន្ធ​ជូនរដ្ឋ​យ៉ាង​ត្រឹមត្រូវ​ផងដែរ​ ។

ខ្ញុំ​សុំអោយ​ប្រិយមិត្ត​Facebook​ ទាំងអស់​មេត្តា​ជួយ​ពិចារណា​ផងចុះថា​ តេីតាំង​ពីខ្ញុំ​បានចូល​មក​អភិវឌ្ឍ​តំបន់នេះ​អស់​រយៈពេល​២៣ឆ្នាំ​ កន្លង​ផុត​ទៅ​ហើយ​ព្រម​ទាំង​បាន​សាងសង់​ផ្ទះ​ផ្តល់​ការងារ​ជូន​ប្រជាជន​ ដោយផ្លាល់​និងដោយ​ប្រយោល​ប្រមាណ​ជា​ជាង​ពីរម៉ឺន​នាក់​ តេីដែលមាន​មន្ត្រី​រាជការ​ បុគ្គលិក​ កម្មករ​ប្រជាជន​ណានាំគ្នា​ធ្វេី​បាតុកម្ម​ប្រឆាំង​តវ៉ា​ ឬក៏​បង្ហោះ​Facebook ដូច្នេះ​ដែឬអត់ទេ​ ។
ជាចុងក្រោយ​ខ្ញុំ​សុំ​សំណូមពរ​ដល់​ក្រុម​ពិធីការ​សម្តេច​ សុំមេត្តា​ឈប់អោយបីសាច​នោមឆេះនេះ​ចូលក្រុម​ជាមួយ​ទៀតទៅ​ ខូច​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​ផូរផង់​របស់ក្រុម​យេីងអស់ហេីយ​)៕

ប្រភពលោក​ឧកញ៉ា​៖ https://www.facebook.com/1425572807681072/posts/2202691499969195/

Loading...