ផ្លូវ​ការ! YouTube Rewind 2018 ជាវីដេអូមានអ្នកមិនចូលចិត្តច្រើនបំផុតក្នុងលោក

December 14, 2018 207

​YouTube Rewind 2018 ដែល​ជា​វីដេអូ​​ផលិត​ដោយ​បណ្ដាញ YouTube ផ្ទាល់ ដោយ​បាន​រៀបរាប់​ពី​ស្ថានភាព​​ធំៗ​កន្លង​មក​កើត​មាន​លើ​ YouTube ពេល​នេះ​បាន​ក្លាយ​ជា​វីដេអូ​មាន​ចំនួន​អ្នក​មិន​ចូលចិត្ត​ច្រើន​ជាង​គេ​បំផុត។

5c130ae5c9ec6_1544751840_large

ក្រោយ​ពី​ចេញ​ផ្សាយ​បាន​ប្រមាណ​ ១ សប្ដាហ៍​ វីដេអូ​នេះ​ទទួល​បាន​ចំនួន​​មិន​ចូល​ចិត្ត (Dislike) ១០,៩ លាន​។ វីដេអូ​ចម្រៀង​ Baby របស់​ Justin Bieber ដែល​​ធ្លាប់​​គ្រង​តំណែង​លេខ​មួយ​លើ​ចំនួន​ Dislike នេះ បច្ចុប្បន្ន​មាន​ Dislike ចំនួន​ ៩,៨ លាន​ ដែល​វីដេអូ​នេះ​ចេញ​ផ្សាយ​​​ប្រហែល ៨ ឆ្នាំ​មក​ហើយ។

អ្នក​តំណាង​ YouTube បាន​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​ថា ៖ "ទម្លាក់​បទ​ចម្រៀង​ Baby មិន​មែន​ជា​​គោលដៅ​របស់​យើង​នោះ​ទេ។ ការ​​បញ្ចេញ​មតិ​ត្រង់ៗ​អាច​ប៉ះពាល់​ទឹក​ចិត្ត ប៉ុន្តែ​យើង​នៅ​តែ​ទទួល​យក​ និង​​ត្រេកអរ​ដែល​មាន​មនុស្ស​ជា​ច្រើន​ខ្វល់​ខ្វាយ​ពី​​វីដេអូ​នេះ​​”។​​

5c130ae611251_1544751840_large

​គួរ​ដឹង​​ហេតុផល​ដែល​ធ្វើ​ឲ្យ​វីដេអូ​នេះ​មាន​អ្នក​មិន​ចូល​ចិត្ត​ច្រើន ដោយ​សារ​តែ​អ្នក​ផលិត​វីដេអូ​​​ដែល​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​ YouTube ​នៅ​ឆ្នាំ ២០១៨ ភាគ​ច្រើន​ មិន​មាន​លេច​មុខ​ក្នុង​វីដេអូ “YouTube Rewind 2018” នេះ។ ផ្ទុយ​ទៅ​វិញ​បែរ​ជា​បង្ហាញ​មុខ​ Will Smith និង YouTuber មិន​សូវ​ល្បី​​មួយ​ចំនួន រួម​ទាំង​បង្ហាញ​ពី​ហ្គេម Fortnite ច្រើន​ហួស៕​​

Loading...